នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំកម្មវិធីជួបជុំ និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរប្រមាណជាង ២០០នាក់ មកពីតំបន់ផ្សេងៗក្នុងប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា នៅស្ទឹងអាយកាវ៉ា នៃខេត្តកាណាហ្គាវ៉ា។
បងប្អូនខ្មែរដែលចូលរួមក្នុងការជួបជុំនេះ បានសំដែងការអបអរសាទរយ៉ាងក្លៀវក្លា និងគាំទ្រយ៉ាងពេញទំហឹងចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ កម្មវិធីនេះក៏មានការចូលរួមពីគណប្រតិភូកីឡាកីឡាគុនខ្មែរមកពីភ្នំពេញសម្រាប់ចូលរួមកម្មវិធីប្រកួតប្រដាល់ប្រភេទ Knock Out ក្នុងគោលបំណងដេីម្បីផ្សព្វផ្សាយប្រដាល់គុនខ្មែរ ដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន ផងដែរ។
កម្មវិធីជួបជុំគ្នានេះ បានរៀបចំដោយភាពសប្បាយរីករាយ និងភាពស្និទ្ធិស្នាល៕
https://www.facebook.com/cambodianembassyinjapan/posts/906859734811261