ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានទទួលជួប ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភាជប៉ុន ដែលគ្រោងនឹងអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសកម្ពុជា នៅក្នុងពាក់កណ្តាលខែកក្កដា​ ខាងមុខនេះ។

ឯកឧត្តម YAMAGUCHI បានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនូវ សុខសន្តិភាពជូនប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩១-១៩៩២ និងបានចូលរួមក្នុងយុទ្ធនាការ សម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។

ឯកឧត្តម ទុយ រី និង ឯកឧត្តម YAMAGUCHI បានសំដែងនូវការពេញចិត្តលើការពង្រឹង​ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន ដែលប្រទេសទាំងពីរមិនត្រឹមតែ​បានប្រារព្ធខួប​លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ២០២៣ ប៉ុណ្ណោះទេ ថែមទាំងបានឯកភាពគ្នា​តម្លើងកម្រិតនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដែគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” លើច្រើនវិស័យ ជាពិសេសលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ឯកឧត្តម ទុយ រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម YAMAGUCHI យ៉ាងជ្រាលជ្រៅបំផុតដែលបានលះបង់ទាំងកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្ម ដើម្បីប្រយោជន៍ប្រជាជនកម្ពុជា និងបានជូនពរដល់ ឯកឧត្តម YAMAGUCHI រួមទាំងប្រតិភូអមដំណើរទាំងអស់ទទួលបានលទ្ធផល​ជាផ្លែផ្កាក្នុងដំណើរបេសកកម្មនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ៕

https://www.facebook.com/cambodianembassyinjapan/posts/881850597312175

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *