ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបតំណាងមូលនិធិ Kyoritsu International Foundation និងនិស្សិតខ្មែរ ៥រូប ដែលទទួលជ័យលោភីក្នុងកម្មវិធីប្រកួតប្រជែងភាសាជប៉ុន

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបតំណាងមូលនិធិ Kyoritsu International Foundation និងនិស្សិតខ្មែរ ៥រូប ដែលទទួលជ័យលោភីក្នុងកម្មវិធីប្រកួតប្រជែងភាសាជប៉ុន

នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការស្នើសុំរបស់លោក Naganori Kikukawa ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិ Kyoritsu International Foundation (KIF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានទទួលជួបតំណាងមូលនិធិ Kyoritsu International Foundation និងនិស្សិតខ្មែរ ៥រូប ដែលទទួលជ័យលោភីក្នុងកម្មវិធីប្រកួតប្រជែងភាសាជប៉ុន និងបានទទួលរង្វាន់ដំណើរកំសាន្តមកកាន់ប្រទេសជប៉ុន រយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរការខិតខំប្រឹងប្រែងរបស់និស្សិតទាំង៥ រូប និងបានលើកទឹកចិត្តឱ្យពួកគេបន្តខិតខំបន្ថែមទៀត និងចាប់យកជំនាញភាសាជប៉ុនឱ្យច្បាស់លាស់ដើម្បីឱកាសការងារនាពេលអនាគត។ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងផងដែរអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ដែលនឹងនាំមកនូវការកើនឡើងនៃតម្រូវការភាសាជប៉ុននៅតាមក្រសួង-ស្ថាប័ននានា និងក្រុមហ៊ុនជប៉ុនផងដែរ ដែលទាំងនេះ សុទ្ធសឹងជាឱកាសរបស់និស្សិតដែលចេះភាសាជប៉ុនច្បាស់លាស់ ជាពិសេសពាក្យបច្ចេកទេសផ្សេងៗ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់តំណាង KIF ផងដែរ ដែលតែងតែរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើងជារៀងរាល់ឆ្នាំ។

ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ក្នុងអំឡុងដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន យើងត្រូវចូលរួមផ្សព្វផ្សាយវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរយើងទៅកាន់មិត្តជប៉ុននិងមិត្តបរទេសនានា ដើម្បីទាក់ទាញឲ្យពួកគាត់បានស្គាល់ពីកម្ពុជា ក៏ដូចជាទៅទស្សនាកម្ពុជា ព្រមទាំងត្រូវសិក្សារៀនសូត្រអំពីប្រទេសគេ និងពាំនាំនូវអ្វីដែលល្អៗ យកទៅអនុវត្តនៅប្រទេសយើង៕

https://www.facebook.com/cambodianembassyinjapan/posts/1001904378640129

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *