ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបើកកិច្ចប្រជុំកម្រិតខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុនលើកទី៦ (6th ASEAN-Japan Smart Cities Network High Level Meeting)

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបើកកិច្ចប្រជុំកម្រិតខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុនលើកទី៦ (6th ASEAN-Japan Smart Cities Network High Level Meeting)

នៅព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលរួមពិធីបើកកិច្ចប្រជុំកម្រិតខ្ពស់នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុន លើកទី៦ (6th ASEAN-Japan Smart Cities Network High Level Meeting) ក្រោមមូលបទ “បម្លាស់ប្តូរបៃតង (Green Transformation – GX) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

កិច្ចប្រជុំកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើននូវចំណេះដឹង ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនពាក់ព័ន្ធនឹងបណ្តាញទីក្រុងឆ្លាតវៃ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ ៣០ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់បណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសកម្ពុជា ប្រទេសជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/970949441735623

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *