ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីប្រទេសជប៉ុន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃខ្មែរ ចំនួន ៥អង្គ ក្នុងនោះនិមន្គពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន​ ២អង្គ នៃខេត្តកាណាហ្កាវ៉ា និងព្រះសង្ឃថៃ​ ១អង្គ​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។

ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.facebook.com/cambodianembassyinjapan/posts/969463701884197

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *