ឯកឧត្តមឯកអគ្គរាជទូត អនុញ្ញាតឱ្យនិស្សិតជប៉ុនដែលបានទទួលជ័យលោភី នាកម្មវិធីប្រលងនិយាយភាសាខ្មែរប្រចាំឆ្នាំ២០២៤ ចូលជួបសម្តែងការគួរសម បន្ទាប់ពីពួកគេបានវិលត្រលប់មកវិញពីដំណើរកំសាន្តរយៈពេល​ ៥ថ្ងៃ​ នៅប្រទេសកម្ពុជា

ឯកឧត្តមឯកអគ្គរាជទូត អនុញ្ញាតឱ្យនិស្សិតជប៉ុនដែលបានទទួលជ័យលោភី នាកម្មវិធីប្រលងនិយាយភាសាខ្មែរប្រចាំឆ្នាំ២០២៤ ចូលជួបសម្តែងការគួរសម បន្ទាប់ពីពួកគេបានវិលត្រលប់មកវិញពីដំណើរកំសាន្តរយៈពេល​ ៥ថ្ងៃ​ នៅប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យនិស្សិតជប៉ុនដែលបានទទួលជ័យលោភី នាកម្មវិធីប្រលងនិយាយភាសាខ្មែរប្រចាំឆ្នាំ២០២៤ ទាំង៣រូប ចូលជួបសម្តែងការគួរសម បន្ទាប់ពីពួកគេបានវិលត្រលប់មកពីដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសកម្ពុជាវិញ។ នៅក្នុងពេលសំណេះសំណាល និស្សិតជប៉ុនទាំងបីរូបបានសម្តែងក្តីរីករាយជាខ្លាំងដែលបានទៅកំសាន្តក្នុងប្រទេសកម្ពុជា និងបានរៀបរាប់ពីបទពិសោធន៍ដ៏ល្អរបស់ពួកគេទាំងនៅទីក្រុងភ្នំពេញ (ព្រះបរមរាជវាំង សារមន្ទីរ​ជើងឯក សារមន្ទីរទួលស្លែង ផ្សារថ្មី ផ្សារទួលទំពូង…) និងនៅខេត្តសៀមរាប (ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី…) ។

គួររំលឹកផងដែរថា និស្សិតជប៉ុនទាំង ៣រូបខាងលើ គឺជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យសិក្សាបរទេសតូក្យូ ដែលបានជ្រើសរើសសិក្សាមុខជំនាញភាសាខ្មែរ និងបានជាប់ជ័យលោភីក្នុង​កម្មវិធីប្រលងនិយាយភាសាខ្មែរឆ្នាំ២០២៤ រៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ព្រមទាំងទទួលបាន​រង្វាន់ទៅលេងប្រទេសកម្ពុជា​រយៈពេល ៥ថ្ងៃផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញក្តីរីករាយនិងពេញចិត្តជាខ្លាំង ដែលនិស្សិតទាំង៣រូប និយាយភាសាខ្មែរបានល្អ ព្រមទាំងមានការស្រលាញ់ចូលចិត្តភាសាខ្មែរ វប្បធម៌ សិល្បៈ និងអក្សរសិល្ប៍ខ្មែរ។ ឯកឧត្តមឯកអគ្គរាជទូត ក៏មានបំណងទៅធ្វើទស្សនកិច្ចសិក្សានិងសំណេះសំណាលជាមួយនិស្សិតដែលសិក្សាមុខជំនាញភាសាខ្មែរ នៅសាកលវិទ្យាល័យសិក្សាបរទេសតូក្យូ ប្រទេសជប៉ុនក្នុងពេលឆាប់ៗនេះផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/947955704034997

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *