កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទាន ប្រាក់យ៉េនប្រមាណ ៧.៩៨៨.០០០.០០០ យ៉េន (ប្រមាណ ៥៥លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២ វគ្គទី៣)។ គម្រោងដែលកំពុងដំណើរការនេះ ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៥ និងមានគោលបំណងបង្កើនស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ក្នុងរាជធានីភ្នំពេញ តាមរយៈការសាងសង់បណ្តាញបញ្ជូន និងអនុស្ថានីយ។

គម្រោងនេះមានសារសំខាន់យ៉ាងខ្លាំង ក្នុងការធានាឲ្យបាននូវការផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រតិបត្តិការធុរកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា លើវិស័យនានាព្រមទាំងការបញ្ជូនអ្នកជំនាញ ដើម្បីគាំទ្រការបង្កើតផែនទីបង្ហាញផ្លូវស្តីពីអន្តរកាលថាមពលស្អាត ដែលនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូក្នុងការសម្រេចបាននូវថាមពលប្រកបដោយចីរភាព។
 
On 6 September 2024, His Excellency Deputy Prime Minister Sok Chenda Sophea, Minister of Foreign Affairs and International Cooperation, and His Excellency Ueno Atsushi, Ambassador Extraordinary and Plenipotentiary of Japan to Cambodia, signed an Exchange of Notes for the extension of Yen loan approximately JPY 7,988,000,000 (USD 55 million) to support the Phnom Penh City Transmission and Distribution System Expansion Project (Phase 2, Third Tranche). Initiated in 2015, this ongoing project aims at enhancing the stable supply of electricity in Phnom Penh by constructing vital transmission lines and substations.

By ensuring a reliable electricity supply, the project is crucial for business operations and improving livelihoods, thusfostering economic growth and attracting investment. On behalf of the Royal Government and the people of Cambodia, the Deputy Prime Minister, expresses gratitude to Japan for its continued Official Development Assistance (ODA), which significantly contributes to the country’s socio-economic development across various sectors as well as for dispatching experts to support the formulation of a Clean Energy Transition Roadmap, further reinforcing the partnership in achieving sustainable energy.

https://www.facebook.com/mfaic.gov.kh/posts/901979781958304

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *