នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងមន្ត្រី ព្រមទាំងបុគ្គលិកស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គីផ្តួចផ្តេីមដោយគណ:កម្មការ
វត្តបារមីគិរីខេមរាភ្នំបិតាធំ ស្ថិតនៅក្នុងខេត្ត Kanagawa ដេីម្បីកសាងព្រះវិហារវត្តបារមីគិរីខេមរាភ្នំបិតាធំ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ក្នុងគោលបំណងថែរក្សា និងលេីកស្ទួយប្រពៃណីព្រះពុទ្ធសាសនាខ្មែរ។ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមយ៉ាងច្រេីនកុះករពីសំណាក់បងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វេីការ និងសិក្សានៅក្នុងប្រទេសជប៉ុន ផងដែរ។
ក្នុងឱកាសនោះ គណ:កម្មការវត្តបារមីគិរីខេមរាភ្នំបិតាធំបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានឯកអគ្គរាជទូត និងពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកសារព្រះវិហារវត្តនេះ៕