ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាអញ្ជើញត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ក្នុងកម្មវិធីពិព័រណ៍នៅទីក្រុង Yokohama ប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាអញ្ជើញត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ក្នុងកម្មវិធីពិព័រណ៍នៅទីក្រុង Yokohama ប្រទេសជប៉ុន

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាបានចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ក្នុងកម្មវិធីពិព័រណ៍ នៅទីក្រុង Yokohama ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមត្រួតពិនិត្យការរៀបចំដាក់តាំងបង្ហាញរូបចម្លាក់ខ្មែរ «ព្រះគណេស» មួយអង្គ ដែលត្រូវបានដឹកមកពី​សារមន្ទីរខេត្ត​កំពង់ធំ សម្រាប់កម្មវិធីពិព័រណ៍ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២៤ នៅសាលពិព័រណ៍ Pacifico Yokohama Exhibition Hall នៅទីក្រុង Yokohama ប្រទេសជប៉ុន។

ក្រុមហ៊ុនជប៉ុន Mineral Marche បានទទួល​ការឯកភាព និងចុះកិច្ចព្រមព្រៀងខ្ចីរូបចម្លាក់ «ព្រះគណេស» ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោល​បំណងដើម្បីពង្រឹងមិត្តភាព និងទំនាក់​ទំនង​វប្បធម៌រវាងប្រទេសកម្ពុជា និងជប៉ុន ក៏ដូចជា​ផ្តល់ឱកាសជូនទស្សនិកជនអន្តរជាតិ និង​សាធារណជនទូទាំងពិភពលោកអាចទស្សនា សិល្បៈ​ខ្មែរ ដែលមានស្នាដៃល្អវិចិត្រ ជាពិសេស ក៏ជាឱកាសដ៏ប្រសើរ ក្នុងការចូលរួមបញ្រ្ជាប​ការយល់ដឹងអំពីតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់លោក Satoshi Koide នាយកក្រុមហ៊ុន Mineral Marche ដែលបានចូលរួមជួយផ្សព្វផ្សាយស្នាដៃវប្បធម៌ខ្មែរ ដើម្បីអាចទាក់ទាញអ្នកទេសចរណ៍​អន្តរជាតិ រួមទាំងទេសចរណ៍ជប៉ុនមកទស្សនា​ប្រទេសកម្ពុជា បន្ថែមទៀត៕

https://www.facebook.com/cambodianembassyinjapan/posts/914418757388692

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *