ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ពលករខ្មែរ ព្រមទាំងសិស្សនិស្សិត និងមន្រ្តីរាជការដែលមកសិក្សា និងធ្វើការ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ពលករខ្មែរ ព្រមទាំងសិស្សនិស្សិត និងមន្រ្តីរាជការដែលមកសិក្សា និងធ្វើការ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា

ក្នុងឱកាសចូលរួមពិធីរំលឹកសន្តិភាពទីក្រុងហ៊ីរ៉ូស៊ីម៉ា នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ពលករខ្មែរ ព្រមទាំងសិស្សនិស្សិត និងមន្រ្តីរាជការដែលមកសិក្សា និងធ្វើការ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រមាណជាង ៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ដែលកំពុងតែមានការរីកចម្រើននាពេលបច្ចុប្បន្ន ជាមួយនឹងការរីករាយអបអរសាទរចំពោះ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងបម្រើនូវឧត្តមប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន និងកូនចៅខ្មែរជំនាន់ក្រោយៗទៀតនាពេលអនាគត។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានពន្យល់អំពីការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដែលគម្រោងនេះ មិនបានធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានោះទេ គឺមានតែនាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នយោបាយ សន្តិសុខជាតិ ការធ្វើអាជីវកម្ម ដោយស្ថិរភាព ចីរភាព និងនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសំដែងនូវការអបអរសាទរដល់មន្រ្តីកម្ពុជា ចំនួន ១១រូប ដែលទើបបានបំពេញនិក្ខេបបទ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ប្រកបដោយជោគជ័យលើជំនាញអប់រំ និងលើកទឹកចិត្តដល់ពួកគាត់ឱ្យយកជំនាញដែលបានសិក្សា និងបទពិសោធន៍ល្អៗនៃការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន ដើម្បីមកអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀតផងដែរ។

ពិធីសំណេះសំណាលនេះ បានបញ្ចប់ជាមួយនូវការពិសារអាហារសាមគ្គីជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញដោយក្តីស្និទ្ធស្នាល និងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ៕

https://www.facebook.com/cambodianembassyinjapan/posts/907514264745808

Comments

No comments yet. Why don’t you start the discussion?

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *